Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង ប.ស.ស និង Philhealth

 ច័ន្ទ, 10 កញ្ញា 2018 12:39  |  7023 times  |   Print  |   Email
ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង ប.ស.ស និង Philhealth

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង បេឡាជាតិរបបសន្តិសុខសង្គម និង អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន ដែលពិធីនេះចុះហត្ថលេខារវាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និងលោកបណ្ឌិត ROBERT M.SALVADOR សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (Philhealth) នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការគាំទ្រយ៉ាងខ្លាំងនូវការបង្កើតឱ្យមានជាកិច្ចប្រតិបត្តិរវាង បេឡាជាតិរបបសន្តិសុខសង្គម និងសាជីវកម្មធានារ៉ាប់រងសុខភាពហ្វីលីពីននាពេលនេះ។

ភាពជាដៃគូររបៀបនេះ ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា គោលនយោបាយរួមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមមានប្រសាសន៍លើកឡើងថា PhilHealth បច្ចុប្បន្នបានផ្តល់នូវសេវាថែទាំសុខភាពបានទូលំទូលាយ ដល់ប្រជាជនហ្វីលីពីនទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ជាពិសេសជនងាយរងគ្រោះ អ្នកជម្ងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារ ព្រមទាំងផ្តល់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ទុគភ៌តជន។ តាមរយៈអនុស្សរណនេះ ភាគីទាំងពីរ និងចែករំលែកនូវចំណេះដឹង និងការកសាងសមត្ថភាព លើការសិក្សា និងការអង្កេតពីយុទ្ធសាស្រ្ត និងការប្រព្រឹត្តទៅរបស់ PhilHealth ក្នុងការអនុវត្តកម្មវិធីធានារ៉ាប់រងសុខភាពជាតិ ជាពិសេសលើប្រធានបទដូចជា៖

១. កម្មវិធីធានារ៉ាប់រងសុខភាពជាតិ

២. ប្រវត្តិ និងទិសដៅយុទ្ធសាស្រ្តនានារបស់ PhilHealth

៣. កម្មវិធីសម្រាប់សមាជិកភាព

៤.តាវកាលិក និងសេវារបស់ PhilHealth

៥. ការបង្កើតតាវកាលិក និងការទទួលស្គាល់គុណភាពរបស់មូលដ្ឋានសុខាភិបាល

៦. ដំណើរការ និងការវាយតម្លៃផ្នែកហិរញ្ញវត្ថុ

៧. រចនាសម្ព័ន្ធប្រតិបត្តិការរបស់PhilHealth

៨. ការទំនាក់ទំនង និងការគាំទ្រដល់កម្មវិធីធានារ៉ាប់រងសុខភាពជាតិ

៩. យន្តការឆ្លើយតបរបស់PhilHealth ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងខិតខំសម្រេចឱ្យបានជោគជ័យទៅតាម គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ ដែលផ្តល់ឱកាសឱ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធ ឱ្យគ្នាទៅវិញទៅមក ដូចជាប្រព័ន្ធ និងជំនាញគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងផែ្នកបច្ចេកទេស។


ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.