ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យ“សាលាសណ្ឋាគារ សាលាបាយ” ពិចារណាបង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា

 អង្គារ, 13 កុម្ភៈ 2024 18:35  |    Written by MLVT  |  288 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យ “សាលាសណ្ឋាគារ សាលាបាយ(Sala Bai Hotel School)”ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក Renaud Fichet (រីណូ ហ្វីស្យេ) នាយកសាលា និងសហការី នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួង។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារៈ សំខាន់សម្រាប់ប្រទេសកម្ពុជាដែលជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងពេលដែលសាលាបាយមានកេរ្តិ៍ឈ្មោះក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចស្រាប់នៅកម្ពុជា។  

 

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងទទួលបានការងារសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានភាពបត់បែនដែលអាចផ្តល់ឱកាសដល់សិក្ខាកាមអាចបន្តការសិក្សាទៅតាមបំណង និងចំណង់ចំណូលចិត្ត។

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ "សាលាសណ្ឋាគារ សាលាបាយ"លើកកម្ពស់កម្មវិធីសិក្សារបស់ខ្លួនឱ្យដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(Diploma)ដើម្បីបំពេញតម្រូវការចាំបាច់នៃការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារកំពុងត្រូវការ៕

 

#MLVT #HENGSour

ឯកសារផ្លូវការ