ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ព្រហស្បតិ៍, 22 កុម្ភៈ 2024 20:41  |    Written by MLVT  |  448 times  |   Print  |   Email

 (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយឯកឧត្តម ស៊ឹស៊ឹមឹ ថៃ(Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលធនធានមនុស្សដែលមានវ័យក្មេង និងជំនាញដែលអាចបំពេញតម្រូវការរបស់ភាគីជប៉ុន។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីជប៉ុន អាចពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញឱ្យស្របទៅតាមតម្រូវការដែលក្រុមហ៊ុនជប៉ុនចង់បានព្រោះការធ្វើដូចនេះ អាចឱ្យកិច្ចសហការនឹងដំណើរការដោយរលូនស្របតាមស្តង់ដារបស់ជប៉ុនថែមទៀតផង។

 

ដោយឡែកភាគីវិស័យឯកជនជប៉ុន បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីចំពោះព័ត៌មាន និងឆន្ទៈនៃកិច្ចសហការ និងការណែនាំចង្អុលបង្ហាញដល់វិស័យឯកជនជប៉ុនសម្រាប់កិច្ចសហការក្នុងវិស័យការងាររវាងប្រទេសទាំងពីរឱ្យមានភាពរលូន និងល្អប្រសើរ៕

 

#MLVT #HENGSour


ឯកសារផ្លូវការ