ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៉ីស្រាអែលចូលជួបពិភាក្សាការងារ

 ព្រហស្បតិ៍, 25 មករា 2024 09:20  |    Written by MLVT  |  492 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ 

 

ភាគីទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែករំលែកព័ត៌មានពីវិបត្តិដែលកំពុងកើតឡើងនៅតំបន់ហ្គាសា។ ឆ្លងតាមរយៈទំនាក់ទនងដ៏ល្អនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពសិក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ 

 

ជាមួយគ្នានេះ ឯកឧត្តរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនភាគីអ៉ីស្រាអែលពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយនឹងសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម។ 

មុននឹងបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតបានរំពឹងថា កម្ពុជា និងអ៉ីស្រាអែលនឹងអាចបង្កើតកិច្ចសហការប្រកបដោយផ្លែផ្កានាពេលខាងមុខ៕

 

#MLVT #HENGSour


ឯកសារផ្លូវការ