Print this page

សិស្ស-និស្សិត ជិត២ពាន់នាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងការពារសារណាប្រឡងបញ្ចប់ការសិក្សា

 ពុធ, 03 ធ្នូ 2025 18:32  |  88 times

 

(ភ្នំពេញ)៖ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអប្បមាទនៃការប្រឡងបញ្ចប់របស់សិស្ស-និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រួមជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពនានាក្នុងការការពារសារណា និងប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

 

សិស្ស-និស្សិតដែលត្រូវប្រឡងបញ្ចប់សរុបមានចំនួន ១.៨៦៧នាក់ (ស្រី ២៨៨នាក់) ក្នុងនោះរួមមាន៖

កម្រិតបរិញ្ញាបត្របច្ចេកទេស សរុប ១.០៦៧នាក់ (ស្រី ១៥៤នាក់)

កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សរុប ៦៩៤នាក់ (ស្រី ១២៥នាក់) 

កម្រិតសញ្ញបត្របច្ចេកទេស និងវិជ្ជាជីវៈ សរុប ១០៦នាក់ (ស្រី ៩នាក់)។

 

ចំនួនសិស្ស-និស្សិត ដែលបានប្រឡងបញ្ចប់នាពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញអំពីការកសាងបន្ថែមនូវមូលធនមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចជាតិ តាមរយៈការបំពេញការងារនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថានពាក់ព័ន្ធ ក៏ដូចជាការចូលរួមបង្កើតនូវមុខរបរ និងការងារបន្ថែម៕

 

#MLVT #HENGSour #TVET