(ទីក្រុងវិនចូវ)៖ គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តម ជា កុសល រដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាលើកទី៦ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ខ្សែក្រវាត់ និងផ្លូវ (Belt and Road) និងសន្និបាតប្រចាំឆ្នាំ២០២៥ នៃគណៈកម្មាធិការសម្ព័ន្ធភាពគ្រឹះស្ថានកម្ពុជា-ចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងវិនចូវ សាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះដែរ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាខាងលើនេះ ព្រមទាំងបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធស្លាកកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសហគ្រាស Yalong Intelligent Equipment Group Co., Ltd នៃប្រទេសចិន ផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្តល់បណ្ណថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ប្រទេសចិនចំនួន៦ ដែលបានចូលរួមគាំទ្រការបណ្តុះបណ្តាលគ្រូ ការបណ្តុះបណ្តាលសិស្ស និងសហការរៀបចំកម្មវិធីសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា នាពេលកន្លងមក៕
#MLVT #HENGSour