×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3239

Print this page

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារទទួលនិស្សិត១១៤មកពីវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC)ធ្វើទស្សនៈកិច្ចសិក្សាដើម្បីពង្រឹងសមត្ថភាពជំនាញ

 ពុធ, 07 ឧសភា 2025 16:05  |  497 times

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) នៃនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់និស្សិត និងសាស្ត្រាចារ្យផ្នែកវិស្វកម្មមេកានិច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) សរុបចំនួន ១១៤។ 

 

ទស្សនៈកិច្ចសិក្សានេះ ធ្វើឡើងដើម្បីឱ្យនិស្សិតអាចសិក្សាស្វែងយល់ ធ្វើតេស្តសាកល្បង និងត្រួតពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ឧបករណ៍ការពារសុវត្ថិភាពចាំបាច់សម្រាប់បំពាក់លើឧបករណ៍ គ្រឿងម៉ាស៊ីនដែលមានហានិភ័យ ជាពិសេសផ្សារភ្ជាប់និស្សិតជាមួយនឹងការវិវត្តរបស់ ឌីជីថលភាវូបនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។ 

 

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ គឺជាមជ្ឈមណ្ឌលដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានបំពាក់សម្ភារៈ និងបរិក្ខារឧបទេសទំនើបៗ សម្រាប់បម្រើឱ្យការបណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ទៅលើការការពារហានិភ័យ និងការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ លើសពីនេះទៅទៀត មជ្ឈមណ្ឌល ក៏មានបំពាក់នូវបច្ចេកវិទ្យាពិភពសិប្បនិមិត្ត(VR)ចំនួន ៣ទីតាំង សម្រាប់ឱ្យនិស្សិត និងសិក្ខាកាមអាចដកពិសោធន៍អំពីហានិភ័យដែលអាចកើតមាននៅកន្លែងធ្វើការ និងវិធាន សុវត្ថិភាពក្នុងពេលបំពេញការងារនៅការដ្ឋានសំណង់ ការងារទីខ្ពស់ និងការងារក្នុងមណ្ឌលហប់ជាដើម។

 

ទន្ទឹមនេះនិស្សិតក៏អាចធ្វើការពិសោធន៍ផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ ខ្សែរក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងការសង្គ្រោះបឋម (first aid) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតនៅកំឡុងពេលបំពេញការងារ។

 

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ត្រូវបានបង្កើតឡើងក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA) មានទីតាំងនៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ជូនថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងអ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ឈានឆ្ពោះទៅកាន់ការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ៕

 

#MLVT #HENGSour

Image Gallery

{gallery}3239{/gallery}