×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3179

Print this page

សិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»

 សៅរ៍, 05 មេសា 2025 19:53  |  437 times

(ភ្នំពេញ)៖ រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត សុីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ជប៉ុន Kibou តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ជប៉ុន Kibou បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក» «From Classroom to the World» ដើម្បីបង្ហាញអំពីរបៀបបំពេញសំណុំឯកសារទៅសិក្សានៅប្រទេសជប៉ុន ឱកាស និង បទពិសោធន៏នៃការសិក្សា រស់នៅ និងធ្វើការនៅប្រទេសជប៉ុន។ 

 

កម្មវិធីដែលធ្វើឡើងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នេះ រៀបចំដោយសមាគមកម្ពុជា-ជប៉ុន Kibou និងមានកិច្ចសហការពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សមាគមCSAJ ការិយាល័យតំណាងនៃសាកលវិទ្យាល័យ Okayama ដោយមានវត្តមានតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមកម្ពុជា ជប៉ុន និងអតីតនិស្សិតដែលបានសិក្សានៅប្រទេសជប៉ុនជាច្រើនរូបផងដែរ។ កម្មវិធីក៏មានការធ្វើបទបង្ហាញស្តីអំពី ការទៅសិក្សា អាហារូបករណ៍ និងការរស់នៅប្រទេសជប៉ុន របៀបសរសេរគម្រោងស្រាវជ្រាវ និងបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន សរុបប្រមាណ ២០០ នាក់៕

 

#MLVT #HENGSour

Image Gallery

{gallery}3179{/gallery}