×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3166

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះពិនិត្យ តាមដាន និងវាយតម្លៃកម្មវិធី TVET (1.5 M) នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)

 ពុធ, 02 មេសា 2025 08:01  |  631 times

(ភ្នំពេញ)៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET (1.5M) នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)។ 

 

ការចុះសំណេះសំណាលនេះក៏មានការចូលរូម ដោយឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ ឯកឧត្តម វឹត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ  រួមទាំងលោក អ៊ុក សំសុវត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។ 

 

លោកជំទាវ ស៊ើង សរសុចិត្តា បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ដោយបានផ្តល់ជាមតិផ្តាំផ្ញើដល់វិទ្យាស្ថានត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអប់រំ ណែនាំ លើកទឹកចិត្តដល់សិស្ស និស្សិតឱ្យយកចិត្តទុកដាក់រៀនសូត្រ និងត្រូវបន្តរៀបចំការបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល និងដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន សិស្សមានកន្លែងចុះធ្វើកម្មសិក្សា និងមានការងារធ្វើស្របតាមអភិក្រម “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”។

 

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញវិទ្យាស្ថាន និងការសិក្សារបស់សិស្សតាមថ្នាក់រៀន រោងជាង និងបន្ទប់ពិសោធន៍ ដោយបានលើកទឹកចិត្តដល់ក្មួយៗសិស្សនិស្សិតឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីអភិវឌ្ឍខ្លួនឯង ពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញជាប្រចាំ មានជំនាញគឺជាជីវិត មានជំនាញមានការងារ មានការងារមានចំណូល និងមានឱកាសជួយដល់ក្រុមគ្រួសារនិងសង្គមជាតិ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}3166{/gallery}