×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3076

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាន នៅខេត្តស្ទឹងត្រែង

 ព្រហស្បតិ៍, 20 កុម្ភៈ 2025 20:49  |  666 times

(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីនៃអគ្គនាយកដ្ឋាន TVET ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាន សម្រាប់ជំហានទី១ ឆ្នាំ២០២៥ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់គ្រឹះស្ថាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។

 

នៅក្នុងជំនួបសំណេះសំណាលជាមួយលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបង្ហាញលម្អិតអំពីកម្មវិធីបណ្ដុះបណ្ដាល ១,៥លាន ព្រមទាំងអត្ថប្រយោជន៍ទទួលបាន, សេវាកម្មរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយរកការងារជូនសិស្សានុសិស្ស ផងដែរ។

 

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងកោតសរសើរចំពោះគ្រឹះស្ថានដែលបានបណ្តុះបណ្តាលសិស្ស C1 (1.5M) បានគ្រប់ផែនការកំណត់នៅក្នុងឆ្នាំ២០២៤ ហើយក៏បានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងមន្ត្រីត្រូវចេះប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមក្នុងការបន្តជំរុញការផ្សព្វផ្សាយ និងត្រូវមានស្មារតីចូលរួមគោរពទង់ជាតិឱ្យបានគ្រប់គ្នា៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}3076{/gallery}