×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3060

Print this page

ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោរសែនបាត់ដំបង

 ព្រហស្បតិ៍, 13 កុម្ភៈ 2025 21:02  |  518 times

(ភ្នំពេញ)៖ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោរសែនបាត់ដំបង ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពររបស់វិទ្យាស្ថាន។ 

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាន រោងជាង បន្ទប់ពិសោធន៍ និងបានជួបប្រជុំជាមួយនាយកវិទ្យាស្ថាន មន្ត្រីអគ្គនាយកដ្ឋាន គណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងមន្រ្ដី ដោយបានផ្តល់អនុសាសន៍មួយចំនួនផងដែរ។ 

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយសិស្សតាមថ្នាក់កម្រិតសញ្ញាបត្របច្ចេកទេស និងសញ្ញាបត្រវិជ្ជាជីវៈ១(C1) លើជំនាញការថែទាំ និងជួសជុលរថយន្ត សេវាកម្មកុំព្យូទ័រ ការកែច្នៃបន្លែ និងផ្លែឈើ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន និងសេវាកម្មសំអាងកាយ ដោយឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀន ដើម្បីជាស្នូលនៃប្រទេសជាតិ ជាពិសេសសិស្សនៅពេលរៀនចប់ មានការងារធ្វើត្រូវមានសមត្ថភាព ឥរិយាបថល្អ និងភាពស្មោះត្រង់៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}3060{/gallery}