×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3043

Print this page

ក្រសួងការងារបានចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥M

 ពុធ, 05 កុម្ភៈ 2025 09:36  |  697 times

នាថ្ងៃទី៣ និងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពររបស់វិទ្យាស្ថាន។

 

ក្នុងឱកាសនោះ ឯកឧត្តម ជា កុសល បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញវិទ្យាស្ថាន និងបានជួបសំណេះសំណាលជាមួយលោកនាយក លោកនាយករង (គណៈគ្រប់គ្រងវិទ្យាស្ថាន) រួមទាំង លោកគ្រូ អ្នកគ្រូ ដោយបានស្នើដល់វិទ្យាស្ថានបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តអនុវត្តកម្មវិធី TVET ១,៥លាននាក់ ឱ្យកាន់តែប្រសើរឡើង និងទទួលបានការគាំទ្រ លទ្ធផលជោគជ័យដោយឈលើអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ»។

 

ទន្ទឹមនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើដល់សិក្ខាកាម-សិស្ស-និស្សិតជួយបន្តចែករំលែកព័ត៌មានឱ្យបានទូលំទូលាយដល់បងប្អូន កូន ក្មួយទាំងអស់ និងជំរុញលើកទឹកចិត្តទៅដល់ក្រុមគោលដៅនៅតាមភូមិ/ឃុំ/ស្រុកកំណើត ចូលរួមជំរុញការផ្សព្វផ្សាយអំពីការចុះឈ្មោះចូលរៀនវគ្គ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}3043{/gallery}