×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3037

Print this page

លោកជំទាវ សុវណ្ណ វណ្ណារតន៍៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) នឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល

 ច័ន្ទ, 27 មករា 2025 21:46  |  768 times

(ភ្នំពេញ)៖ លោក ជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថានិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) សិក្សានៅប្រទេសនូវែលហ្សេឡង់ នឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសកម្ពុជា។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងត្រលប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីសំណេះសំណាលនេះដែរក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអតីតសិស្សនិស្សិតធ្លាប់សិក្សានៅនូវែលហ្សេឡង់ផងដែរ។

នៅក្នុងពិធីសំណេះសំណាលដ៏ស្និទ្ធស្នាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិផ្នែកទំនាក់ទំនងការទូត។ កត្តាទាំងនេះហើយបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងនូវែលហ្សេឡង់ ទទួលបានលទ្ធផលផ្លាផ្កា ដែលបាននាំមុខនូវឱកាសអាហារូបករណ៍ជាច្រើនកន្លែងសម្រាប់យុវជន និងសិស្សនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។  

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានកត់សម្គាល់ថា ឱកាសសម្រាប់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលហ្សេឡង់នៅពេលនេះ គឺជាកិច្ចការស្នូលផ្នែកអភិវឌ្ឍន៍មូលធនមនុស្សនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយនិស្សិតគ្រប់រូបទាំងអស់ត្រូវក្រេបយកចំណេះដឹងនៅប្រទេសដែលមានការរីកចំរើនផ្នែកការអប់រំមួយនេះ ដើម្បីវិលត្រលប់មកប្រទេសកម្ពុជាវិញ ចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 

លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាដែលនឹងទៅបន្តការសិក្សានៅអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ Manaaki New Zealand (WNZS) ទាំងអស់នឹងចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញមក ហើយខិតខំលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ព្រោះនេះជាឱកាសសម្រាប់និស្សិតកម្ពុជាទាំងអស់រំលេចចំណុចវិជ្ជមានរបស់កម្ពុជាទៅជនបរទេសដែលជាមិត្តរួមថ្នាក់ រួមសាលាជាមួយគ្នាផងដែរ៕

#MLVT #HENGSour

Image Gallery

{gallery}3037{/gallery}