×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2951

Print this page

គ្រឹះស្ថាន TVET នៅកម្ពុជា រៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

 សុក្រ, 06 ធ្នូ 2024 18:31  |  721 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន។ កម្មវិធីនេះរៀបចំធ្វើឡើងដើម្បីបង្កើតបណ្តាញទំនាក់ទំនងល្អ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាជាមួយបណ្តាគ្រឹះស្ថាន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍របស់ប្រទេសចិន។

កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន នៅពេលនេះមានការចូលរួមជាអធិបតី ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូនៃមជ្ឍមណ្ឌលអាស៊ាន-ចិន ជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តម ឡៅ ហ៊ីម បានគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន នៅពេលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តនិងការកសាងភាពជាដៃគូក្នុងវិស័យអប់រំបណ្តុះបណ្តាលកម្ពុជា-ចិនផងដែរ។ ក្នុងនោះ តាមរយៈភាពជាដៃគូក្នុងកិច្ចសហការនេះដែរ ភាគីទាំងពីរបានជំរុញឱកាសក្នុងការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យរវាងគ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាកិច្ចការងារអាទិភាពមួយក្នុងចំណោមកិច្ចការងារផ្សេងទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីព្រោះការអប់រំបណ្តុះបណ្តាលជំនាញ គឺជាសរសៃរឈាមមួយដ៏មានសារសំខាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ការអប់រំបណ្តុះបណ្តាលគឺជាការជំរុញ និងការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

#MLVT #HENGSour #TVET

Image Gallery

{gallery}2951{/gallery}