×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2898

Print this page

គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ មកធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)

 សុក្រ, 01 វិច្ឆិកា 2024 11:19  |  623 times

 

(ភ្នំពេញ)៖ នារសៀល នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំទទួលស្វាគមន៍ លោក Kim Han-gil ប្រធានគណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងក្រុមការងារ ដែលអញ្ជើញមកធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ 

 

នៅជំនួបទទួលស្វាគមន៍នេះ លោក ឡេង តុង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយឧបត្ថម្ភចំពោះប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារ ដែលក្នុងនេះ សាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារកូរ៉េ(MOEL) និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)បានរៀបចំ និងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA Project)ក្នុងការរៀបចំបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ(OSHTC)មកកាន់នាយកដ្ឋានពេទ្យការងារ នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

លោក ឡេង តុង ក៏បានលើកឡើងថា កត្តាមនុស្សជាកត្តាមួយដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ដូច្នេះហើយការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារចំពោះកម្មករនិយោជិត ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារដែលកើតឡើងចំពោះពលករបរទេសដែលធ្វើការនៅសាធារណៈរដ្ឋកូរ៉េ។ ក្នុងការបណ្តុះបណ្តាលនេះដែរ មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ(OSHTC) ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារទៅកាន់ពលករទេសន្តរប្រវេសន៍កម្ពុជាមុនពេលចេញដំណើរ(Pre-Departure Training)។ 

 

ជាការធ្លើយតប លោក Kim Han Gil ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនពលករទេសន្តរប្រវេសន៍ទៅធ្វើការនៅសារធារណរដ្ឋកូរ៉េ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងបណ្តុះបណ្តាលពលករ និងពលករជំនាញជារៀងរហូតមក។ លើសពីនេះទៀត លោកក៏សំណូមពរឱ្យនាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដើម្បីបន្តធ្វើការបណ្តុះបណ្តាលការងារទៅកាន់ពលករទេសន្តរប្រវេសន៍កម្ពុជាមុនពេលចេញដំណើរ(Pre-Departure Training) ជាពិសេសលើផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ការងារដែលកើតឡើងចំពោះពលករទេសន្តរប្រវេសន៍កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ 

 

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ(OSHTC) ត្រូវបានបង្កើតឡើងក្រោមគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA Project) របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕

 

#MLVT #HENGSour

Image Gallery

{gallery}2898{/gallery}