×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2867

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ផ្សព្វផ្សាយឱកាសអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ដល់មន្រ្តីរាជការក្រសួង

 ព្រហស្បតិ៍, 17 តុលា 2024 18:37  |  528 times

ឯកឧត្តម ហួត សុីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឱកាសអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន JDS ដល់មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំផ្សព្វផ្សាយឱកាសអាហារូបករណ៍នេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ 

 

ឯកឧត្តម ហួត សុីនាថ មានប្រសាសន៍ថា អាហារូបករណ៍ JDS របស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមន្រ្តីរាជការដាក់ពាក្យប្រឡងប្រកួតប្រជែងទៅសិក្សានៅប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋនានានៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តឱ្យមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ពាក្យប្រឡងឱ្យបានច្រើន ពីព្រោះនេះជាឱកាសល្អក្នុងការអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតនាពេលអនាគត៕

 

#MLVT #HENGSour

Image Gallery

{gallery}2867{/gallery}