×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2793

Print this page

កម្ពុជា និងADB ចែករំលែកចក្ខុវិស័យពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជាខណៈដែលការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យាជាទិសដៅ

 ពុធ, 21 សីហា 2024 21:00  |  722 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលដឹកនាំដោយលោកស្រី Justine Diokno-Sicat នៅទីស្តីការក្រសួង។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរ បានចែករំលែកពីចក្ខុវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈមនានា លើការអភិវឌ្ឍជំនាញ ខណៈដែលកម្ពុជាមានទិសដៅធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារពីអតិពលកម្ម និងមានតម្លៃទាប ទៅជាសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើឧស្សាហកម្ម និងបច្ចេកវិទ្យា។ 

បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សា និងចែករំលែកចក្ខុវិស័យពីកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដែលមានទិសដៅផ្តល់ជំនាញយ៉ាងឆាប់រហ័សសម្រាប់កម្លាំងពលកម្មក្នុងទីផ្សារការងារ។ 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក៏ដូចជាពលរដ្ឋទូទៅដើម្បីទទួលបានជំនាញជាក់លាក់ក្នុងការទទួលបានឱកាសការងារសមរម្យឆាប់រហ័ស ក្នុងគោលបំណងកែប្រែជីវភាពគ្រួសារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ត្រង់ចំណុចនេះ ក្រៅពីបង្ហាញពីគោលនយោបាយ ការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការងារ លើការបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពបត់បែនលើកាលវិភាគចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កបរិយាកាសកាន់តែងាយស្រួលដល់សិក្ខាកាមសម្រាប់សិក្សា។

ជាមួយគ្នានេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បានចែករំលែកបទពិសោធន៍ និងសម្តែងការអបអរសាទរចំពោះឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយទន្ទឹមនឹងនេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវទិសដៅនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា៕

 

#MLVT #HENGSour

Image Gallery

{gallery}2793{/gallery}