×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2720

Print this page

ឯកឧត្តម ហេង សួរ គាំទ្រនិងលើកទឹកចិត្តឱ្យយុវសិស្សកម្ពុជាបន្តចេញទៅចូលរួមប្រកួតនៅកម្រិតអន្តរជាតិដើម្បីកិត្យានុភាពជាតិ

 សុក្រ, 12 កក្កដា 2024 19:57  |  905 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមFirst Global Team Cambodia ចំនួន១០រូបដែលដឹកនាំដោយនិស្សិតញ៉េប បុញ្ញឫទ្ធិ នៅទីស្តីការក្រសួង។ 

 

ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមយុវសិស្សដែលលើកឡើងពីសារបាននៃការចូលរួមប្រកួតរ៉ូបូតកម្រិតអន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រី បានស្ញើចសរសើរ និងថែមទាំងលើកទឹកចិត្តយុវសិស្សរបស់កម្ពុជាដែលត្រឹមជាសិស្សវិទ្យាល័យឱ្យបន្តចូលរួមការប្រកួតប្រជែងរ៉ូបូតកម្រិតពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសក្រិកក្នុងទឹកដីអឺរ៉ុប។ 

 

សូមបញ្ជាក់ថា First Global Team Cambodia ត្រូវបានបង្កើតឡើនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត។ 

 

នៅឆ្នាំ២០២៤នេះក្រុម FIRST Global Team Cambodia ដែលនឹងប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future)ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤៕

 

#MLVT #HENGSour

Image Gallery

{gallery}2720{/gallery}