×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2646

Print this page

កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១០បន្ថែមទៀតរបស់ក្រសួង បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតC១ មុនឈានជើងចូលទីផ្សារការងារដែលសម្បូរបែប

 អង្គារ, 28 ឧសភា 2024 12:24  |  1558 times

(ភ្នំពេញ)៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១០បន្ថែមទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបណ្តុះបណ្តាលក្នុងវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញដើម្បីបញ្ជាក់សមត្ថភាពសិក្ខាកាមមុននឹងឈានជើងចូលទីផ្សារការងារក្រោយការបណ្តុះបណ្តាលរយៈពេល៤ខែ។ 

 

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)ជាវិទ្យាស្ថានដែលបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសិក្ខាកាមថាមានមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការងារធ្វើសមរម្យក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន៖ «សិក្ខាកាមដែលធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ សុទ្ធតែមានសមត្ថភាព ហើយភាគច្រើនសុទ្ធតែមានការងារធ្វើ។ មុខជំនាញដែលត្រូវប៉ាន់ជាងគេ គឺជំនាញអគ្គិសនី និងដុតនំ»។ 

 

សម្រាប់នាយកNPIC ការធ្វើតេស្តនេះ មានសារៈសំខាន់សម្រាប់សិក្ខាកាមព្រោះអាចបញ្ជាក់ពីសមត្ថភាពដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដែលបញ្ជាក់ពីតម្លៃនិងសមត្ថភាពសិក្ខាកាម។ 

 

ក្នុងវគ្គកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)ដែលសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃនេះ សិក្ខាកាមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១០៩នាក់ បានធ្វើតេស្តបញ្ជាក់សមត្ថភាពលើមុខជំនាញចំនួន៥ដែលរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត,ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការផលិតនំ។

 

គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង៣៥ក្នុងចំណោម៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាល បានបញ្ចប់ការធ្វើតេស្តទាំង៣លើករបស់ខ្លួនបន្ទាប់ពីការធ្វើតេស្តលើកទី១ នៅថ្ងៃទី១៥ ខែឧសភា លើកទី២នៅថ្ងៃទី២០ ខែឧសភា និងលើកទី៣ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤បន្ទាប់ពីបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2646{/gallery}