×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2626

Print this page

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បាននិងកំពុងសម្រេចបានអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” សម្រាប់សិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

 សៅរ៍, 18 ឧសភា 2024 17:55  |  1194 times

(ភ្នំពេញ)៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ឯកឧត្តមបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បាននិងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននិងកំពុងចេញហាត់ការនៅតាមក្រុមហ៊ុន សហគ្រាសនានា និងបានធ្វើតេស្តសមត្ថភាពបញ្ចប់ការសិក្សាទៅតាមជំនាញរៀងៗខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងទីផ្សារការងារ។ 

 

ការគូសបញ្ជាក់របស់នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC)ដូចនេះ គឺក្នុងពេលដែលអ្នកសារព័ត៌មានចំនួន២០នាក់មកពី១០ស្ថាប័នបានចុះធ្វើទស្សនកិច្ចផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងយល់និងយកព័ត៌មានផ្ទាល់ពីសិស្ស និងគ្រូបណ្តុះបណ្តាលជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន ជឿជាក់ថា ការមកមើលឃើញផ្ទាល់ភ្នែកដូចនេះ គឺអ្នកសារព័ត៌មាននឹងអាចផ្សព្វផ្សាយពីតថភាព និងគុណតម្លៃនៃជំនាញនីមួយៗ កាន់តែច្បាស់និងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសនឹងអាចជំរុញដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់មកចុះឈ្មោះចូលរៀនកាន់តែច្រើននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ បង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។   

 

ទន្ទឹមនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន ក៏ជឿជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកសារព័ត៌មានបានប្រមូលព័ត៌មាន និងមើលឃើញផ្ទាល់ភ្នែកនូវការអនុវត្តកម្មវិធីបណ្តុះបណ្តាល អគារសិក្សា បន្ទប់ពិសោធន៍ រោងជាង និងស្នាដៃរបស់សិស្សផ្ទាល់តែម្តង។ ជាពិសេសអ្នកសារព័ត៌មាន ក៏បានកត់សម្គាល់នូវឥរិយាបទ សីលធម៌ សុជីវធម៌ល្អរបស់សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានេះផងដែរ។   

 

ឯកឧត្តម កត្តា អ៊ន រំពឹងថាអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង និងព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការអនុវត្តកម្មវិធីថ្នាក់ជាតិនេះឲ្យទទួលបានជោគជ័យ។ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយមិនបង់ថ្លៃសិក្សានេះ និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សាទៀតផងសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2626{/gallery}