×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2478

Print this page

ឯកឧត្តម ហេង សួរ៖ ការជ្រើសរើសបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនរបស់វិទ្យាស្ថានប៉េ អេស អឺ (PSE)ជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃ

 អង្គារ, 12 មីនា 2024 15:10  |  1064 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ(PSE) នៃអង្គការដើម្បីភាពញញឹមនៃកុមារ ចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លីហើយទទួលបានឱកាសការងារសមរម្យដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ការថ្លែងកោតសរសើរដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថាន ប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ។  

 

ថ្លែងទៅកាន់អង្គពិធីនៅវិទ្យាស្ថានប៉េ អេស អឺ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញថា ជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងស័ក្តិសមបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សា ឱ្យមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង ជួយក្រុមគ្រួសារ។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បេសកកម្មរបស់វិទ្យាស្ថាន ប៉េ អេស អឺ មានទស្សនៈវិស័យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដោយបានកំណត់ទិសដៅជាអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញ ហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការក្នុងគោលបំណងប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។ 

 

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់យុវជនដែលកំពុងសិក្សា និងជាអតីតសិស្ស និស្សិតនៅវិទ្យាស្ថានប៉េ អេស អឺ ទាំងអស់ដែលបានជ្រើសរើសជំនាញបច្ចេកទេសវិជ្ជាជីវៈជាស្ពានចម្លងសម្រាប់អនាគត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសមួយផ្សេងទៀតដែលមានរយៈពេលខ្លី មានជំនាញលឿនដែលអាចបំពេញតម្រូវការសម្រាប់គ្រួសារនីមួយៗឆាប់រហ័ស ហើយជំនាញនេះទៀតសោត ក៏មានភាពបត់បែនដែលអាចឱ្យអ្នកសិក្សាអាចបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតបានផងដែរ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2478{/gallery}