×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2423

Print this page

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនចំនួន ពីរលើការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តស្តង់ដាជប៉ុននៅកម្ពុជា

 ព្រហស្បតិ៍, 01 កុម្ភៈ 2024 18:46  |  1095 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ 

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation ដែលបានមកសិក្សាពីគុណវុឌ្ឍ និងសក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្ត។ 

 

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនទាំងពីរ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុល ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀតដែលជាកម្រិតស្តង់ដារបស់ប្រទេសជប៉ុន។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រចំពោះបំណងនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនជប៉ុនទាំងពីរនេះក្នុងការផ្តល់ជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តកម្រិតស្តង់ដារជប៉ុននៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុនពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងក្នុងដែនសមត្ថកិច្ចខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការមួយនេះឱ្យបានជោគជ័យ៕

 

#MLVT #HENGSour

Image Gallery

{gallery}2423{/gallery}