×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2420

Print this page

ឯកឧត្តម ហេង សួរ ចង់ឱ្យគម្រោងគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព ក្លាយជាកូនសោពង្រីកការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខ្មែរកាន់តែច្រើន

 សៅរ៍, 27 មករា 2024 09:43  |  1270 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍(NIEI)។

 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្វីដែលឯកឧត្តមចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា ហើយការបញ្ចប់គម្រោងដោយជោគជ័យ នឹងបើកឱកាសបណ្តុះបណ្តាលបន្ថែមដល់ពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញដែលមានការហ្វឹកហ្វឺនពីប្រទេសជប៉ុនផ្ទាល់នេះផងដែរ។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាម និងគ្រូបង្រៀន រួមទាំងគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីឱ្យគម្រោងលើកទីមួយដែលជាកិច្ចសហការត្រីភាគីរវាងវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ និងក្រុមហ៊ុនរបស់កម្ពុជា និងជប៉ុនអាចបញ្ចប់ដោយជោគជ័យ ហើយបន្តអនុវត្តតទៅមុខទៀត។ 

 

ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញដល់យុវជនដែលជាកត្តាសំខាន់សម្រាប់កសាងនិងជំរុញកំណើនសេដ្ឋកិច្ច។ 

 

ជាមួយនឹងកិច្ចសហការរបស់ក្រុមហ៊ុនជប៉ុននាពេលនេះ ទាំងឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានរំលេចដូចគ្នាថា កត្តាទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន គឺជាកត្តាសត្យានុម័តដែលធ្វើឱ្យកិច្ចសហការគម្រោងត្រីភាគីនេះ លេចជារូបរាង៕

 

#MLVT #HENGSour

Image Gallery

{gallery}2420{/gallery}