×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2399

Print this page

រុស្ស៊ីត្រៀមបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

 ពុធ, 10 មករា 2024 19:26  |  951 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់បំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា។ 

 

ក្នុងជំនួបនោះ ឯកឧត្តមអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជាដែលជាជំនាញមានតម្រូវការទីផ្សារ។ 

 

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះសមាណចិត្ត និងការប្តេជ្ញាចិត្តបន្តជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ខណៈដែលរុស្ស៊ីធ្លាប់ និងកំពុងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជារហូតដល់បច្ចុប្បន្នមិនថាជំនាញបច្ចេកទេស ឬមុខវិជ្ជាឧត្តម និងក្រោយឧត្តមសិក្សានោះទេ។

 

ក្រៅពីប្រធានបទនៃការបណ្តុះបណ្តាលធនធានមនុស្ស ភាគីទាំងពីរ បានមូលមតិគ្នាពង្រឹងកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានភាពប្រសើរឡើង និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀតដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង៕

 

#MLVT #HENGSour

Image Gallery

{gallery}2399{/gallery}