×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2385

Print this page

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឱ្យជ័យលាភីអាហារូបករណ៍ប្រឹងប្រែងសិក្សារៀនសូត្រនិងធ្វើជាភ្នាក់ងារផ្សព្វផ្សាយដ៏ល្អរបស់ជាតិ

 ពុធ, 20 ធ្នូ 2023 18:15  |  1616 times

នៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដា្ឋភិបាលអូស្ត្រាលី ឆ្នាំ២០២៤-២០២៥ ចំនួន២៥រូប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តាំទៅកាន់ជ័យលាភីទាំងអស់ឱ្យធ្វើជាភ្នាក់ងារដ៏ល្អរបស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់និស្សិតអន្តរជាតិដែលនឹងសិក្សាជាមួយគ្នាឱ្យអន្តរជាតិបានដឹង និងយល់ពីស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជាដែលជាប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ។ 

 

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យនិស្សិតទាំងអស់ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ចំណេះដឹង និងដកស្រង់បទពិសោធន៍របស់អន្តរជាតិពេលកំពុងសិក្សា និងក្រោយការត្រឡប់មកមាតុភូមិវិញអាចចូលរួមការអភិវឌ្ឍសង្គមជាតិ ឬជាមួយរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ខណៈដែលធនធានមនុស្សជាកត្តាមិនអាចកាត់ផ្តាច់បានក្នុងការសម្រេចមហិច្ឆតានេះ៕

 

#MLVT

Image Gallery

{gallery}2385{/gallery}