×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2323

Print this page

រដ្ឋមន្ត្រីការងារស្នើក្រុមហ៊ុនមីនីបៀរបស់ជប៉ុនបង្កើនការបណ្ដុះបណ្ដាលកូនជាង ដើម្បីពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ

 ព្រហស្បតិ៍, 26 តុលា 2023 19:21  |  1059 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តាលកូនជាងជាជនជាតិកម្ពុជា ពិសេសគឺការផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត។

 

ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយលោក យ៉ូស៉ិហ៉ីសា កៃនុម៉ាក់ (Yoshihisa Kainuma) អគ្គនាយក្រុមហ៊ុនមីនីបៀ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ដែលតែងទទួលនិងផ្ដល់ការបណ្តុះបណ្តាលកូនជាង ដើម្បីឱ្យសិក្ខាកាមបង្កើនសមត្ថភាព និងជំនាញកាន់តែប្រសើរ។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្ដល់ការបណ្តុះបណ្តាលដល់កូនជាងដែលជាជនជាតិកម្ពុជា ដើម្បីផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុនទៅឱ្យពួកគេ និងដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍បន្ថែម។ 

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនមីនីបៀបានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងក្របខណ្ឌវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា តាំងពីឆ្នាំ២០១១ ដែលជាពេលចាប់ផ្តើមវិនិយោគដំបូង។

 

គួរជម្រាបថា ក្រុមហ៊ុនមីនីបៀរបស់ជប៉ុនមួយនេះទទួលបានការកោតសរសើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការបង្កើតបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈយ៉ាងល្អប្រសើរក្នុងសហគ្រាស ដែលជាគំរូសហគមន៍សុខសាន្តមួយគួរឱ្យកត់សម្គាល់៕

 

#MLVT

Image Gallery

{gallery}2323{/gallery}