Print this page

សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងកម្មករ និយោជិត

 អាទិត្យ, 27 សីហា 2017 12:45  |    រៀបរៀងដោយ MLVT  |  4033 ដង

 នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងកម្មករ និយោជិតសរុបចំនួន ៤,៦៩៦នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាដែលបងប្អូនកម្មករ និយោជិតកំពុងប្រឈម។ នេះគឺជាលើកទី៣ នៅក្នុងយុទ្ធនាការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាបន្តបន្ទាប់ ដែលបានដាក់ចេញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្នុងនោះសម្តេចបានកំណត់យកថ្ងៃពុធ ដើម្បីជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ និងកំណត់យកថ្ងៃអាទិត្យ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិតនៅមជ្ឈមណ្ឌលពិពរណ៍ និងសន្និបាតកោះពេជ្រ ។