Print this page

ឯកឧត្តម ហេង សួរ បានទទួលអំណោយពី លោកស្រី គីម ហានីល អគ្គនាយិកាក្រុមហ៊ុន គីម ហានីល (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន N.Y Store, ក្រុមហ៊ុន Meiling Collection, និងលោកស្រី អ៊ន ភារី និងស្វាមី សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

 ពុធ, 24 ធ្នូ 2025 12:33  |    Written by MLVT  |  71 times

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត លោកស្រី គីម ហានីល អគ្គនាយិកាក្រុមហ៊ុន គីម ហានីល (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន N.Y Store, ក្រុមហ៊ុន Meiling Collection និងលោកស្រី អ៊ន ភារី និងស្វាមី ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក ដែលកំពុងឈរជើងប្រយុទ្ធតស៊ូប្តូរផ្តាច់ការពារទឹកដីពីសង្គ្រាមឈ្លានពានរបស់សត្រូវ។ 

 

ទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់អាយុជីវិត ប្តូរផ្តាច់ការពារជាតិមាតុភូមិ យើងប្តេជ្ញារួមគ្នាជាធ្លុងមួយ ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយ ដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។ 

អំណោយរបស់ លោកស្រី គីម ហានីល អគ្គនាយិកាក្រុមហ៊ុន គីម ហានីល (ខេមបូឌា) ឯ.ក មាន៖ ស្តេចយិនសិនគ្រាប់សូនមាស ចំនួន ៣០ប្រអប់ ផលិតផលជំនួយសុខភាព (ខាល់ម៉ាអាឌី+A) ចំនួន ៦៥ប្រអប់ កៅអៀកយិនសិនចំនួន ៦០០កញ្ចប់ ថ្នាំរិតចុករោយ ចំនួន ១០០ដប ត្រីងៀតឆ្អិន (អ៊ុតជាថង់) ចំនួន ១៤០គ.ក និងកន្សែងពោះគោ ចំនួន ១០០កន្សែង។

 

អំណោយរបស់ ក្រុមហ៊ុន N.Y Store មាន៖ ផលិតផលជំនួយសុខភាព (ខាល់ម៉ាអាឌី+A)ចំនួន ៦០ប្រអប់ ត្រីងៀត ចំនួន ៤០គ.ក និងទឹកសុទ្ធ (ចំណុះ៥០០មល) ចំនួន ៥០កេស។

អំណោយរបស់ ក្រុមហ៊ុន Meiling Collection មាន៖ ផលិតផលជំនួយសុខភាព (ខាល់ម៉ាអាឌី+A) ចំនួន ៣០ប្រអប់ ត្រីងៀត ចំនួន ៤០គ.ក និងទឹកសុទ្ធ (ចំណុះ៥០០មល) ចំនួន ៥០កេស។

 

អំណោយរបស់ លោកស្រី អ៊ន ភារី និងស្វាមី មាន៖ ផលិតផលជំនួយសុខភាព (ខាល់ម៉ាអាឌី+A) ចំនួន ១កេស យិនសិនចំហុយ ចំនួន ៤កេស អង្ករ ចំនួន ១បេ និងទឹកសុទ្ធ (ចំណុះ៥០០មល) ចំនួន ១០កេស៕

 

#MLVT #HENGSour