Print this page

អំណោយជារថយន្តភីកអាប់ ១គ្រឿង និងថវិកា ៤០លានរៀល ​ត្រូវបាននាំយកទៅប្រគល់ជូន​រដ្ឋបាលខេត្តឧត្តរមានជ័យ​

 សុក្រ, 19 ធ្នូ 2025 10:39  |    Written by MLVT  |  89 times

(ឧត្តរមានជ័យ)៖ ​នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ​ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានាដែលសមរភូមិក្រោយត្រូវរួមគ្នាជួយដល់វីរកងទ័ពដ៏អង់អាចក្លាហានក្នុងកាតព្វកិច្ចការពារទឹកដីរបស់សមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។

 

អំណោយដ៏ថ្លៃថ្លានាំយកទៅប្រគល់ជូនដល់សាលាខេត្តឧត្តរមានជ័យនាពេលនេះរួមមាន៖​ ​រថយន្ត Toyota Tacoma Pick Up ១គ្រឿង និងថវិកា ៤០លានរៀល។

 

តាមរយៈការយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជនភៀសសឹក និងវីរកងទ័ព ​ក្នុងស្មារតីតែមួយ«ខ្មែរជួយខ្មែរ» ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ពិតជាកោតសរសើរ និងគោរពដោយស្មោះចំពោះវីរភាពរបស់កងទ័ពកម្ពុជានៅគ្រប់សមរភូមិដែលបាននិងកំពុងតស៊ូដ៏មុះមុតក្នុងការការពារជាតិមាតុភូមិ ប្រឆាំងនឹងសត្រូវឈ្លានពាន៕

 

#MLVT #HENGSour