×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2978

Print this page

ពិធីបិទវគ្គសុក្រឹតការ ស្តីពី "ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ" សម្រាប់អធិការការងារត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌

 សុក្រ, 27 ធ្នូ 2024 22:40  |    Written by MLVT  |  760 times

 

(ភ្នំពេញ)៖ វគ្គសុក្រឹតការ ស្តីពី "ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម" ត្រូវបានរៀបចំពិធីបិទវគ្គ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។

 

វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ។

 

ឯកឧត្តម ហេង សួរ ចាត់ទុកថាវគ្គសុក្រឹតការនេះជាសមិទ្ធផលជំហានដំបូង ដែលរៀបចំឡើងសម្រាប់អធិការការងារដែលនឹងត្រូវបំពេញតួនាទីជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទី និងពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់ការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពាក់ព័ន្ធដែលបានសហការរៀបចំវគ្គសុក្រឹតការនេះឡើង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាម បទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសការធ្វើអធិការកិច្ចការងារពិសេស តាមដានការ ដាក់កំហិត ក៏ដូចជាការកសាងសំណុំរឿងផាកពិន័យស្របតាមនីតិវិធីច្បាប់ជាធរមានឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។

 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវចាំឱ្យច្បាស់អំពីតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមេរៀន ចំណេះដឹង ដែលទទួលបានពីវគ្គនេះ ពីព្រោះយើងទាំងអស់ត្រូវតែការពារដាច់ខាតនូវប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។  

 

នៅក្នុងពិធីបិទវគ្គសុក្រឹការនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គសុក្រឹតការដល់សិក្ខាកាមដែលបានចូលរួមវគ្គសុក្រឹតការនេះផងដែរ។

 

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន ៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ៕

 

#MLVT #HENGSour

Image Gallery

{gallery}2978{/gallery}