×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2920

Print this page

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីសុវត្ថិភាព និងសុខភាពការងារ

 អង្គារ, 12 វិច្ឆិកា 2024 09:06  |    Written by MLVT  |  1583 times

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសុវត្ថិភាព និងសុខភាពការងារ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ក្រោមអធិបតីភាព លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសាស្ត្រាចារ្យជាគ្រូបង្គោលមកពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពកាងារកូរ៉េ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ព្រមទាំងសិក្ខាកាមមកពីស្ថាប័ន និងក្រសួងពាក់ព័ន្ធសរុបចំនួន ៤០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ចាប់ផ្ដើមពីថ្ងៃទី១១ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ 

 

លោក ឡេង តុង បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការចូលរួមលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពតាមរយៈផ្តល់ការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ដល់គ្រូបង្គោលឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលបន្តទៅដល់មន្ត្រីទទួលបន្ទុកផ្នែកអធិការកិច្ច គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពនៅតាមរោងចក្រ សហគ្រាស ក្នុងការលើកកម្ពស់ សមត្ថភាពប្រើប្រាស់សម្ភារៈ បរិក្ខារ និងគ្រឿងម៉ាស៊ីន សម្រាប់ការបណ្តុះបណ្តាល នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពកាងារ ប្រកបដោយគុណវុឌ្ឍ។  

 

បន្ថែមពីនេះ លោក ឡេង តុង ក៏បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំ និងបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស  គ្រឹះស្ថាន និងជំរុញការយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាព និងសុខភាពដល់កម្មករនិយោជិត ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2920{/gallery}