×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2629

Print this page

ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»

 ច័ន្ទ, 20 ឧសភា 2024 19:20  |    Written by MLVT  |  1088 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»កម្មវិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះការចុះអនុស្សរណៈដែលភាគីទាំងពីរសម្រេចបានជាផ្លូវការនាពេលនេះដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន ខណៈដែលក្រសួងទាំងពីរធ្លាប់ធ្វើការរួមគ្នារួចហើយ តាមរយៈយន្តការអធិការកិច្ចនៅតាមរោងចក្រសហគ្រាសដើម្បីធានាពីបរិយាកាសល្អសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស។

 

សម្រាប់ឯកឧត្តរដ្ឋមន្ត្រី ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្ហាញជាផ្លូវការពីកិច្ចសហការរបស់ក្រសួងទាំងពីរក្នុងការធានានូវបរិយាកាសកន្លែងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថានដែលមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារ។ មួយវិញទៀតស្មារតីនៃការចុះអនុស្សរណៈនេះ នឹងជំរុញការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំណល់ប្លាស្ទិកដែលបាននិងកំពុងប្រើប្រាស់ក្នុងសង្គមតាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថាន។

 

ដោយឡែកឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត ក៏បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈរបស់ក្រសួងទាំងពីរដើម្បីធ្វើឱ្យកម្ពុជាឈានមុខជាលំដាប់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅទូទាំងប្រទេសមួយកម្រិតទៀត។ 

 

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាកា គ្មានថង់ប្លាស្ទិក និងយុទ្ធនាការដាំកូនឈើមួយលានដើមក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀតជាដើម។

 

យ៉ាងណាក៏ដោយឯកឧត្តម ហេង សួរ បានកត់សម្គាល់ថា ដើម្បីជំរុញកិច្ចការងារនេះជោគជ័យបាន លុះត្រាណាតែមានការចូលរួមសហការយ៉ាងជិតស្និទ្ធបំផុតពីវិស័យឯកជនដែលតំណាងឱ្យភាគីថៅកែរោងចក្រ និងភាគីកម្មករនិយោជិតផ្ទាល់បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ៕

 

#MLVT #HENGSour

Image Gallery

{gallery}2629{/gallery}