×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2571

Print this page

ក្រសួងការងារ និងKOSHA ជួបគ្នាពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ

 ពុធ, 24 មេសា 2024 08:25  |    Written by MLVT  |  1011 times

(ភ្នំពេញ)៖ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)  និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ 

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។ 

 

នាឱកាសនោះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។ 

ទន្ទឹមនឹងនោះ ភាគីកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។ 

 

ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េ ដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និង លោក Ahn Jongjoo ប្រធាន KOSHA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែសម្រួល ស្តីពីការអនុវត្តគម្រោង  ពាក់ព័ន្ធនឹងការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2571{/gallery}