×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2551

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យដល់សហគ្រាស គ្រឹះស្ថាន នៅតាមបណ្តារាជធានី ខេត្ត

 ព្រហស្បតិ៍, 11 មេសា 2024 11:48  |    Written by MLVT  |  1130 times

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបន្តបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ដល់តំណាងសហគ្រាស គ្រឹះស្ថានចំនួន ៤វគ្គ រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមសរុប ៤៩២នាក់ មកពីសហគ្រាស គ្រឹះស្ថានសរុប ២២០។ 

 

គួររំលឹកជូនដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានធ្វើការផ្សផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០២សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ដីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្ដសាល និងឧស្សាហកម្មទេសចរណ៍ និងសេចក្ដីណែនាំលេខ ០០៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

 

លោក លោកស្រី អនុប្រធាននាយកដ្ឋានតំណាងលោកទន្តតណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានមតិផ្ដាំផ្ញើរដល់អ្នកចូលរួមបណ្ដុះបណ្ដាលទាំងអស់ ដែលក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ អោយពិនិត្យមើលចរន្តខ្សែភ្លើង និងឧបករណ៍ដែលប្រើដោយអគ្គិសនីអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងមានបញ្ហាអគ្គិភ័យកើតឡើងអំឡុងពេលឈប់សម្រាក។ 

 

បន្ថែមពីនេះទៀតគណៈធិបតី បានសំណូមពរដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ បើកទ្វារ បង្អួច និងប្រព័ន្ធត្រជាក់ មុនពេលអោយកម្មករនិយោជិត ចូលក្នុងអគារផលិតកម្ម។

 

គួរបញ្ជាក់ថា អគ្គិភ័យជារឿងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលមានការផ្សព្វផ្សាយ និងណែនាំពីមូលហេតុ និងការពារអគ្គិភ័យ ដោយក្រសួងស្ថាប័នផ្សេងៗ ក្នុងនោះក៏មានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2551{/gallery}