×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2367

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីរាជការក្រោមឱវាទក្រសួង

 ព្រហស្បតិ៍, 23 វិច្ឆិកា 2023 12:33  |    Written by MLVT  |  2675 times

ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ ដោយមានការចូលរួមពីតំណាងនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១១៥នាក់។

 

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធីសាស្ត្រក្នុងការជួយសង្រ្គោះបឋមដល់មន្ត្រីរាជការក្នុងក្រសួង នៅពេលជួបប្រទះករណីគ្រោះថ្នាក់ជាយថាហេតុណាមួយ សំដៅរួមចំណែកក្នុងកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរនៅកន្លែងធ្វើការ។វិជ្ជាសង្គ្រោះបឋម គឺជាផ្នែកមួយដ៏សំខាន់ដែលមានកំណត់នៅក្នុងអនុសញ្ញា និងអនុសាសន៍ពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងាររបស់អង្គការអន្តរជាតិខាងការងារ រួមមាន អនុសញ្ញាលេខ១៥៥ (១៩៨១) អនុសាសន៍លេខ១៦៤ (១៩៨១) និងជាផ្នែកមួយនៃនីតិវិធីឆ្លើយតបគ្រាអាសន្ន ដែលនិយោជកមានកាតព្វកិច្ចក្នុងការត្រៀមរៀបចំផែនការ និងនីតិវិធីឆ្លើយតបគ្រាអាសន្ននៅកន្លែងធ្វើការ។ 

 

គួរបញ្ជាក់ជូនដែរថា នាពេលកន្លងមក, ក្រុមគ្រូបណ្តុះបណ្តាលរបស់នាយកដ្ឋានពេទ្យការងារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាព និងសុខភាពការងារជាច្រើនវគ្គរួចមកហើយដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និងការជំរុញការរៀបចំសេវាសង្គ្រោះបឋមនៅក្នុងសហគ្រាស គ្រឹះស្ថាន តាមរយៈយន្តការអធិការកិច្ចការងារ ដើម្បីជំរុញការអនុវត្តប្រកាសរួមលេខ៣៣០ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស ប្រកាសរួមលេខ១៣៩ស្តីពីលក្ខខណ្ឌ និងសេវាកម្មសេវាពេទ្យសហគ្រាស និងប្រកាស១៧៦ស្តីពីការអប់រំអនាម័យ និងសន្តិសុខការងារដល់កម្មករនិយោជិត ប្រតិភូបុគ្គលិក និងសហជីពនៅតាមសហគ្រាស គ្រឹះស្ថានក្នុងរាជធានី ខេត្តសរុបចំនួន ១ ០៦៩ សហគ្រាស និងមានកម្មករនិយោជិតចូលរួមសរុបចំនួន ១៩ ៤៣៦នាក់/ស្រី ១០ ៩៧៧នាក់៕

 

#MLVT

Image Gallery

{gallery}2367{/gallery}