Print this page

ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យយលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ច័ន្ទ, 21 តុលា 2013 15:27  |    Written by MLVT  |  6037 times

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាង​ការងារ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ ទីស្តីការក្រសួង។​ គោលបំណងនៃជំនួបនេះ គឺដើម្បីសំដែងនូវការអបអរសារទរ​ចំពោះ ឯកឧត្ត​ម​បណ្ឌិតរដ្ឋមន្រ្តីដែលត្រូវបាន ព្រះមហាក្សត្រតែងតាំងជារដ្ឋន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៥នៃរដ្ឋសភា។ ក្នុងកិច្ចជំនួប​ពិភាក្សា លោកប្រធាន ILO បានពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហការដែលកំពុងដំណើរការរវាងក្រសួង និងអង្អការ ILO នៅក្នុងក្របខណ្ឌកម្មវិធី​ការងារ​សមរម្យ សម្រាប់ប្រទេសកម្ពុជា (២០១១-២០១៥) និងបានសន្យាបន្តគាំទ្រដំណើរការពង្រាង និងអនុម័តច្បាប់ស្តីពីសហជីព​ការបញ្ចប់ សេចក្កីព្រាងគោលនយោបាយស្តីពីមុខរបរ និងការងារ និងការពង្រឹងនូវយុទ្ធសាស្រ្តជាតិអភិវឌ្ឍជំនាញ។ ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានសំដែងនូវអំណរគុណចំពោះប្រតិភូនៃអង្គការ ILO ដែលបានផ្ញើរលិខិត អបអរសារទរក៏ដូចជាជូនពរឯកឧត្តមរដ្ឋមន្រ្តីក្នុងឱកាសដែល​ ឯកឧត្តមទទួលការតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​ បណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានថ្លែងអណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ដូចជាការគាំទ្រ និងការរួមចំ ណែករបស់អង្គការ ILO ក្នុងការលើកស្ទួយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យទទួលបាននូវសមិទ្ធិផលជា ច្រើន និងបន្តជំរុញនូវកិច្ចសហការនេះបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចឲ្យបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៣នៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ជូនប្រតិភូអង្គការ ILO ថា នៅក្នុងនីតិកាល​ទី៥ នៃរដ្ឋសភានេះ ក្រសួងនឹងបន្តខិតខំ​អភិវឌ្ឍ​នូវប្រព័ន្ធ​ទំនាក់ទំនង​ វិជ្ជាជីវៈឲ្យកាន់តែប្រសើរ ដោយឈរលើគោលការណ៏ សំវាទសង្គម និងកិច្ចពិភាក្សាត្រីភាគី ហើយក្រសួងក៏នឹងរៀបចំបង្កើតយន្តការសម្រាប់ធ្វើការសិក្សា លើកអនុសាសន៍សម្រាប់ ការពិនិត្យតំឡើងប្រាក់ឈ្នួលអប្បបរមា ស្របតាមស្ថានភាពសេដ្ឋកិច្ចតាមវិស័យ និងតាមតំបន់ជារៀងរាល់ឆ្នាំ និងពេលចាំ បាច់។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបាន​សំណូមពរដល់​អង្គការ ILO ឲ្យបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញ និង បណ្តុះណ្តាលអំពីបច្ចេកទេសនៃការគ្រប់គ្រងការចុះបញ្ជិកាអង្គការវិជ្ជាជីវៈ និងអនុសញ្ញារួម បន្តជយយអនុវត្តនូវកម្មវិធី និង សកម្មភាពដែលបានគ្រោងទុក ជាពិសេសការចងក្រងនូវសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរា និងការងារសម្រាប់កម្ពុជាឲ្យបានមុនឆ្នាំ២០១៤ និងបន្តផ្តល់ទាំងជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់កម្ពុជា ២០១១-២០១៥ ឲ្យបានសម្រេចបាននូវលទ្ធផលដូចរំពឹងទុក។ ពាក់ព័ន្ធជាមួយសមាជិកភាពរបស់កម្ពុជានៅក្នុង​ក្រុមប្រឹក្សា​ភិបាលអង្គការ ILO ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសមតែទទួលបាននូវការគាំទ្រជាប់ជាសមាជិក ពេញសិទ្ធនៅក្នុងក្រុមប្រឹក្សាអង្គការ ILO សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​នាខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ដោយសារតែ កម្ពុជាជាប្រទេសបានផ្តល់សច្ចាប័នអនុសញ្ញារបស់អង្គការនេះចំនួន​ ១៣ រួមទាំងអនុសញ្ញាស្នូល ៨ទៀតផងដែរ។ ក្រៅពីនោះ កម្ពុជាបាន​អនុវត្ត​នូវគំរូល្អជាច្រើនលើវិស័យការងារ ដូចជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គម្រោងដោះស្រាយ វិវាទការងារ។

data-layout="button_count">