Print this page

ពិធី​ចុះ​ហត្ថ​លេខា​រវាង​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​​ក្រសួង​ការងារ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌីត

 ព្រហស្បតិ៍, 11 កុម្ភៈ 2016 10:41  |    Written by MLVT  |  4341 times

ពិធីចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិតអុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងការងារប្រទេសអារ៉ាប់ប៊ីសាអូឌីត លេីកិច្ចព្រមព្រៀងស្តីពីកិច្ចប្រតិបត្តិការកម្លាំងពលកម្មថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែល​ជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់​ឯក​ឧត្តម​បណ្ឌិត​ អ៊ិត សំហេង និងឯក​ឧត្តម Mofarrej S. AI-Hoquabani បានឯក​ភាព​ចុះ​ហត្ថាលេខា​​លើកិច្ច​ព្រម​ព្រៀង​ចំនួនពីរ​គឺ៖

  1. កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​ជ្រើស​រើស​ពលករ​ការងារ​ផ្ទះ
  2. កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​ជ្រើស​រើស​ពលករ​ការ​ងារ​ទូទៅ

កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​គឺ​ជា​ឧបករណ៍ដ៏​សំខាន់​ក្នុង​ការពារ​សិទ្ធិ និង​ផល​ប្រ​យោជន៍​ពលករ​ខ្មែរ​ ដោយ​ភាគី​ទាំងពីរ​ត្រូវ​រៀប​ចំ​ឱ្យមាន​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ជ្រើសរើស​ ការ​ដាក់ឱ្យធ្វើការ និងការ​ធ្វើមាតុភូមិ​និវត្តន៍​របស់​ពលករ​​ដោយ​អនុលោម​តាម​ច្បាប់​និង​បទ​ដ្ឋាន​ការងារ​សមរម្យ​ និង​បទ​ដ្ឋាន​សុវត្ថិភាពការងារ។

data-layout="button_count">