×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3190

Print this page

ទិដ្ឋភាពបងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 សុក្រ, 11 មេសា 2025 13:59  |  340 times

ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ 

 

ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។

 

ទន្ទឹមនេះដែរ ក្រុមការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ និងអាជ្ញាធរថៃ នៅបន្តរង់ចាំជួយសម្របសម្រួលអន្តរាគមន៍នានា ដោយមានការចែកភេសជ្ជៈ ទឹកសុទ្ធ នំផ្អែម នំប៉័ង ជូនបងប្អូនជាបន្តបន្ទាប់ អំឡុងពេលបងប្អូនពលករខ្មែររង់ចាំបំពេញឯកសារផ្សេងៗផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3190{/gallery}