×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3168

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍហៅកាត់ថា “BMZ”

 ពុធ, 02 មេសា 2025 18:41  |  383 times

 

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយប្រតិភូនៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (BMZ) នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

 

គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ និងកាលានុវត្តភាពក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងភាពជាដៃគូនាពេលអនាគត។

 

ក្នុងជំនួបនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានវាយតម្លៃខ្ពស់លើកិច្ចសហការរបស់ BMZ នាពេលកន្លងមកតាមរយៈ GIZ Fabric ដែលបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៃវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា។

 

កម្ពុជាបន្តប្តេជ្ញារក្សានូវការលើកកម្ពស់អនុលោមភាពតាមច្បាប់ តាមរយៈការជំរុញឲ្យមាននូវការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (Responsible Business Practices) សំដៅរក្សាឲ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងនាមជាប្រទេសដែលមានភាពទាក់ទាញក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានស្វាគមន៍ចំពោះការបង្កើនកិច្ចសហការជាមួយ BMZ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ Corporate Sustainability Due Diligence (CSDDD) របស់សហភាពអឺរ៉ុប និងជាពិសេសច្បាប់ស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain Act) របស់សហភាពអាល្លឺម៉ង់ សំដៅបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ 

 

ជាមួយគ្នានេះ តំណាងក្រសួងទាំងពីរបានបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសន្តិសុខសង្គមបន្ថែមទៀត៕

 

#MLVT #HENGSour

Image Gallery

{gallery}3168{/gallery}