×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3167

Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម)

 ពុធ, 02 មេសា 2025 09:42  |  447 times

(បាត់ដំបង)៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ 

 

ការចុះពិនិត្យនៅតាមច្រកព្រំដែននេះផងដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង, មេបញ្ជាការកងរាជអាវុធហត្ថ, ស្នងការនគរបាលខេត្ត, មន្ត្រីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង, ប្រធានច្រកអន្តរជាតិដូងនៃយោធភូមិភាគទី៥, មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការទទួលស្វាគមន៍ពីភាគីថៃ ដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិ ផងដែរ។ 

 

ជាការកត់សំគាល់ បងប្អូនពលករ មានទឹកមុខរីករាយ សប្បាយចិត្ត ពេញចិត្តនឹងការផ្តល់សេវាល្អ ការរៀបចំមានសណ្តាប់ធ្នាប់ល្អ មានការតម្រង់ជួរត្រឹមត្រូវ មិនមានការកកស្ទះនិងមានការត្រួតពិនិត្យឯកសារពលករបានលឿនរហ័សជូនបងប្អូនពលករខ្មែរបានទាន់ចិត្ត។ ជាពិសេសមិនអស់ថ្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) និងបានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារដែលខិតខំចរចាជាមួយភាគីថៃរហូតមានការលើកលែងតម្លៃទិដ្ឋការចេញ-ចូលប្រទេសថៃ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3167{/gallery}