×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3099

Print this page

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន

 ពុធ, 05 មីនា 2025 09:53  |  548 times

(ភ្នំពេញ)៖ គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដែលជាយន្តការត្រីភាគីថ្នាក់ជាតិមួយ បានរៀបចំកិច្ចប្រជុំរបស់ខ្លួននារសៀលថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ។ 

 

កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយមានការចូលរួមពីអនុប្រធាននិងសមាជិកដែលជាសមាសភាពត្រីភាគី រួមមាន តំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការនគរបាលជាតិ សមាគមនិយោជក និងសហជីព។ 

 

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងយន្តការត្រីភាគីនិងកិច្ចសន្ទាសង្គមក្នុងការលើកកម្ពស់ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន៕

#MLVT #HENGSour

Image Gallery

{gallery}3099{/gallery}