×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3067

Print this page

ឯកឧត្តម ជួន វុឌ្ឍី អនុរដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត

 សុក្រ, 14 កុម្ភៈ 2025 19:48  |  730 times

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ជួន វុឌ្ឍី អនុរដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត (ប្រតិភូបុគ្គលិក) និងបានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន (ខេមបូឌា) ស្ថិតនៅក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតចំនួនជាង ២៧០០នាក់ កំពុងបំពេញការងារក្នុងរោងចក្រ។  

 

ក្នុងឱកាសនោះ ឯកឧត្តម ជួន វុឌ្ឍី បានចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពមួយចំនួនដូចជា ព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ ស្ថានភាពប្រឈមរបស់សហគ្រាស គ្រឹះស្ថាន។ 

 

បន្ទាប់ពីចុះពិនិត្យស្ថានភាព និងទិដ្ឋភាពជាក់ស្ដែងក្នុងរោងចក្រ ឯកឧត្តមអនុរដ្ឋលេខាធិការពិនិត្យឃើញថា លក្ខខណ្ឌការងារ បរិស្ថានកន្លែងធ្វើការ និងអនុលោមភាពនៃការគោរពច្បាប់ស្តីពីការងារ និងរបបសន្តិសង្គមមានលក្ខណៈល្អប្រសើរ។ ក្រុមការងារក៏បានណែនាំ មួយចំនួនដូចជា ៖ 

 

១. ដើម្បីជំរុញកម្មករនិយោជិត និងនិយោជកឱ្យចូលរួមសកម្មក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបានត្រឹមត្រូវ សហជីពនិងនិយោជកត្រូវសហការផ្សព្វផ្សាយ និងប្រើ App សមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា

២. ណែនាំសហជីព និងនិយោជក ចូលរួមទប់ស្កាត់រាល់ពាក្យចចាមអារ៉ាម និងបាតុភាពអវិជ្ជមាននៃមជ្ឈដ្ឋានអគតិ អំពីការផ្តល់សេវា ប.ស.ស. តាមរយៈការផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យចេះប្រើប្រាស់ App និងពង្រឹងការការពារផលប្រយោជន៍កម្មករនិយោជិតតាមការចុះសមាជិកឧត្តរជីវី

៣. លើកទឹកចិត្តកម្មករនិយោជិតការរាយការណ៍ ក្នុងករណីមូលដ្ឋានសុខាភិបាលដែលផ្តល់សេវាមិនបានត្រឹមត្រឹម តាមរយៈប្រព័ន្ធ Hotline លេខ 1297 ឬ 1286

៤. បញ្ជាក់អំពីការចូលប្រើប្រាស់ សេវា ប.ស.ស. នៅខាងមន្ទីរពេទ្យ ដោយមិនកំណត់ចំនួនដង 

៥. ណែនាំទៅខាងអ្នកគ្រប់គ្រងរោងចក្រ និងរដ្ឋបាលត្រូវបង់ភាគទាន ប.ស.ស. ឱ្យបានទៀងទាត់រៀងរាល់ខែ និងគ្រប់ចំនួនកម្មករទាំងអស់ ដើម្បីកុំអោយបាត់ផលប្រយោជន៍របស់កម្មករនិយោជិត៕

 

#MLVT #HENGSour

Image Gallery

{gallery}3067{/gallery}