×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3036

Print this page

លោក ជំទាវ សុវណ្ណ វណ្ណារតន៍ ជួបពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិជាតិខាងការងារ (ILO) ពាក់ព័ន្ធនឹងការរៀបចំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ

 សៅរ៍, 25 មករា 2025 12:25  |  943 times

(ភ្នំពេញ)៖ លោក ជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិខាងការងារ(ILO) ពាក់ព័ន្ធនឹងការរៀបចំពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ(OSH) ដែលត្រូវបានសហការរៀបចំក្រោមជំនួយបច្ចេកទេសរបស់ KOSHA នៃសាធារណរដ្ឋកូរ៉េ។ 

 

ក្នុងជំនួបពិភាក្សាដ៏ស្និទ្ធស្នាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកកិច្ចពិភាក្សា និងធ្វើការងារជាច្រើនដើម្បីប្រមូលយកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ អ្នកជំនាញ លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ។ 

 

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងខិតខំបន្តនីតិវិធីឱ្យបានកាន់តែលឿន ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ ត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ នេះ។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ដែលគាំទ្រ និងផ្តល់ជាធាតុចូលដ៏មានសារសំខាន់ជាច្រើន ដើម្បីធ្វើឱ្យសេចក្តីព្រៀងច្បាប់មួយនេះកាន់តែគ្រប់ជ្រុងជ្រោយ និងgធ្វើឱ្យវិស័យការងារនៅប្រទេសកម្ពុជាកាន់តែប្រសើរ៕

 

#MLVT #HENGSour

Image Gallery

{gallery}3036{/gallery}