×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2977

Print this page

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ

 សុក្រ, 27 ធ្នូ 2024 17:34  |  650 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម មឺរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ 

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ  ប្រទេសជប៉ុន និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ។ 

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុននាពេលនេះ នឹងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើនការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជាពិសេសការបង្កើនការផ្តល់សេវាគាំទ្រចាំបាច់នានាដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តមីយ៉ាហ្គិ។ 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន និងរដ្ឋបាល ខេត្តមីយ៉ាហ្គី ដែលបានទទួលយកពលករពីប្រទេសកម្ពុជា និងតែងតែផ្ដល់ជំនួយ និងការគាំទ្រចាំបាច់នានា សម្រាប់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ និងក្នុងប្រទេសជប៉ុន។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកទេសន្តរប្រវេសន៍ការងារ ជាកត្តារួមចំណែកមួយដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ការបំពេញការងាររបស់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសជប៉ុន ជាឱកាសនៃការទទួលបាននូវប្រាក់ចំណូលសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសពួកគាត់នឹងទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិត និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន៕

#MLVT #HENGSour

Image Gallery

{gallery}2977{/gallery}