×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2929

Print this page

ឯកឧត្តម ហេង សួរ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ

 ពុធ, 20 វិច្ឆិកា 2024 16:45  |  746 times

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួមនិងលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងឯកឧត្តម សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។ 

 

ជំនួបពិភាក្សាការងារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។  

 

ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជាដៃគូយូរអង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែជួយសម្រួលដល់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាសាធារណរដ្ឋកូរ៉េនឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសសពលកជំនាញកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មានគោលនយោបាយគាំពារយ៉ាងល្អសម្រាប់ពលករបរទេស ជាពិសេសតាមរយៈមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលជួយសម្រួលដល់ពលករបរទេស និងផ្តល់ភាពកក់ក្តៅដល់ពលករបរទេស។ ក្នុងនោះ ពលករកម្ពុជាដែលធ្វើការនៅកូរ៉េ ក៏ទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកូរ៉េ និងទទួលបាននូវសិទ្ធិ និងឱកាសដូចទៅនឹងពលករកូរ៉េដែរ។ 

 

ជាការឆ្លើយតប ឯកឧត្តម យូ សាំងបម (Yoo Sang-bum) លើកឡើងថា ទំនាក់ទំនងជាដៃគូរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាត្រូវបានបង្ហាញតាមរយៈប្រជាជនកម្ពុជា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាពិសេសក៏មានស្រ្តីកម្ពុជាជាច្រើនបានរៀបការជាមួយបុរសកូរ៉េ ដោយកំពុងរស់នៅនិងចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ជាមួយប្រជាជនកូរ៉េ។ 

 

ទន្ទឹមនេះ ឯកឧត្តម យូ សាំងបម សង្ឃឹមថាកម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញ និងសម្រួលដល់ដំណើរការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ៕

 

#MLVT #HENGSour

Image Gallery

{gallery}2929{/gallery}