×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2847

Print this page

ក្រសួងការងារដឹកនាំប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន

 សុក្រ, 27 កញ្ញា 2024 16:05  |  962 times

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន ដែលមានវត្តមានចូលរួមពី ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង។ 

 

កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមពី ឯកឧត្តម ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម កែវ សុភគ៌ អគ្គាធិការនៃក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាជាច្រើននាក់ផងដែរ។ 

 

កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះផ្តោតលើ ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល នៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ដោយផ្តោតលើរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងរាជធានីភ្នំពេញ។ 

 

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរ។ ជាក់ស្តែងក្រសួងបានបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាតាមរយៈការចុះធ្វើអធិការកិច្ចការងារ និងធ្វើឲ្យប្រសើរឡើងនូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ ប្រការនេះ គឺជាគន្លឹះដែលធ្វើឲ្យអ្នកវិនិយោគមកពីក្រៅប្រទេសជាច្រើនបានមកចូលរួមអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕

 

#MLVT #HENGSour

Image Gallery

{gallery}2847{/gallery}