×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2801

Print this page

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានសហការរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី “បរិយាបន្នពិការភាព និងតួនាទីរបស់សេវាការងារសាធារណៈតាមរយៈការផ្លាស់ប្តូរចំណេះដឹង ត្បូង-ត្បូង នៅតំបន់អាស៊ីអាគ្នេយ៍”

 ពុធ, 28 សីហា 2024 18:31  |  1479 times

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈគម្រោង ILO-ProSSCE-ASEAN បានសហការរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី “បរិយាបន្នពិការភាព និងតួនាទីរបស់សេវាការងារសាធារណៈតាមរយៈការផ្លាស់ប្តូរចំណេះដឹង ត្បូង-ត្បូង នៅតំបន់អាស៊ីអាគ្នេយ៍” នៅសណ្ឋាគារ បុរីអង្គរ រីសត & ស្ប៉ា ខេត្តសៀមរាប រយៈពេលពីរថ្ងៃគឺថ្ងៃពុធ និង ព្រហស្បតិ៍ ទី២៨-២៩ ខែសីហា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី  Xiaoyan Qian នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ។

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងឱ្យមានការជួបជុំផ្ទាល់ កម្រិតបច្ចេកទេសរវាងអ្នកបង្កើតគោលនយោបាយ និងអ្នកផ្តល់សេវាការងារសាធារណ:ផ្ទាល់ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបរិយាបន្នពិការភាពនៅក្នុងទីផ្សារការងារ។

 

សិក្ខាសាលានេះក៏មានការចូលរួមពីស្ថាប័នផ្តល់សេវាការងារសាធារណៈនៃប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ ឡាវ, វៀតណាម, ចិន, ហី្វលីពីន និងដៃគូពាក់ព័ន្ធ ដោយមានរៀបចំជាបទបង្ហាញ និងកិច្ចពិភាក្សាក្រុមដើម្បីបង្ហាញពីឧត្តមានុវត្តន៍ និងបទពិសោធន៍នៃបរិយាបន្នពិការភាពតាមបណ្តាប្រទេសដែលចូលរួម៕

 

#MLVT #HENGSour #NEA

Image Gallery

{gallery}2801{/gallery}