×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2730

Print this page

កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់សម្រាប់ប្រទេសកម្ពុជាក្នុងការអនុវត្តកម្មវិធីការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ

 ច័ន្ទ, 22 កក្កដា 2024 19:05  |  886 times

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកឧត្តម  ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់សម្រាប់ប្រទេសកម្ពុជាក្នុងការអនុវត្តកម្មវិធីការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ និងលើកកម្ពស់សេវារកការងារឱ្យធ្វើ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ (PROMISE) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី  ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវសម្បទា តំណាងគណៈអភិបាលខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ព្រមទាំង តំណាងសមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា សហជីព អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍពាក់ព័ន្ធ។ 

 

កិច្ចប្រជុំនេះមានគោលបំណង៖ ១.ស្វែងយល់អំពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោង PROMISE II នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង, ២.បង្ហាញជូនអំពីវឌ្ឍនភាពការអនុវត្តគម្រោង PROMISE II នៅក្នុងឆ្នាំ២០២៣-២០២៤, ៣.ចែករំលែកអំពីការអនុវត្តល្អ និងមេរៀនដែលទទួលបានពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញរបស់ពលករទេសន្តរប្រវេសក៍ និងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និង៤.ពិនិត្យ និងពិភាក្សា លើផែនការការងាររបស់គម្រោងសម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៥៕

 

#MLVT #HENGSour

Image Gallery

{gallery}2730{/gallery}