×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2696

Print this page

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសេវាការងារ និងមុខរបរកូរ៉េដើម្បីបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារ

 ពុធ, 26 មិថុនា 2024 18:51  |  1034 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ជំនួបនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ(KLES) លើការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥ និងគម្រោងពាក់ព័ន្ធផ្សេងៗនាពេលអនាគត។

 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់កិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដើម្បីជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការជំនាញរបស់ក្រសួង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។

 

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់បំផុតមួយនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឱ្យសម្រេចបាននូវចក្ខុវិស័យកា្លយជាប្រទេសដែលមានចំណូលមធ្យមកកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់។ 

 

ទន្ទឹមនឹងនេះ លោក KIM DAEHWAN បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងទៅថ្មីៗនេះដើម្បីជួយវិស័យការងារនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យស្របទៅតាមចក្ខុវិស័យរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល។

 

ជាមួយគ្នានេះ អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានរីករាយស្វាគមន៍ និងបន្តគាំទ្រចំពោះកិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែជោគជ័យបន្ថែមទៀតឱ្យស្របទៅនឹងកម្រិតនៃទំនាក់ទំនងដែលរដ្ឋាភិបាលទាំងពីរបានកសាងនិងពូនជ្រុំយ៉ាងល្អតាំងពីដើមមក៕

 

#MLVT #HENGSour

Image Gallery

{gallery}2696{/gallery}