×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2695

Print this page

កម្ពុជា-កូរ៉េ រៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត"គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥"

 ពុធ, 26 មិថុនា 2024 14:43  |  1090 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ  Korea Labor and Employment  Service (KLES) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត"គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥" ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោង

 

គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥ មានរយៈពេល៣ឆ្នាំដោយផ្តោតលើចំនុចសំខាន់ៗចំនួន៣ដូចជា៖

  ១. ប្រាក់ឈ្នួលអប្បបរមា 

  ២. ការដោះស្រាយវិវាទ 

  ៣. អធិការកិច្ចការងារ។

 

ឯកឧត្តម លឹម ស៊ុយហុង មានប្រសាសន៍ថាសិក្ខាសាលាកម្ពុជា-កូរ៉េ ស្តីពី "គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥" គឺរៀបចំជាលើកទី២ នៅប្រទេសកម្ពុជាក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ សម្រាប់ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពអធិការការងារ មន្ត្រីផ្សះផ្សាវិវាទកាងារ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្នុងការពង្រឹងការអនុវត្តបេសកកម្មស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

 

ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំពឹងថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េ បានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្ខាសាលា ទស្សនកិច្ចសិក្សា និងជួបជាមួយមន្ត្រីអនុវត្តការងារនេះដោយផ្ទាល់ ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកានតែមានភាពល្អប្រសើរបន្ថែមទៀត៕

 

#MLVT #HENGSour

Image Gallery

{gallery}2695{/gallery}